ERIC ELLUL
Performer and educator
Eric ELLUL is a Cambodia-based performer and educator whose work encompasses theatre, contact improvisation and body percussion. Since 2005, he has been participating in interdisciplinary performances where words eventually dance and movements resonate. He founded “Common Sole” performance collective in 2012, and is currently a teacher at Lycée Français René Descartes (French Literature and Drama).
Eric ELLUL ជាអ្នកសម្ដែង និងជាគ្រូគរុកោសល្យ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ សមិទ្ធផលការងាររបស់គាត់ផ្ដោតសំខាន់លើល្ខោន ការប្រើប្រាស់គំនិតច្នៃប្រតិដ្ឋដើម្បីបង្កើតអ្វីមួយភ្លាមៗ និងការប្រើប្រាស់រូបរាងកាយជាឧបករណ៍គោះសំឡេង។ ចាប់ពីឆ្នាំ ២០០៥ មក គាត់បានរួមចំណែកក្នុងសិល្បៈទស្សនីយភាពចម្រុះដែលមានពាក្យពេចន៍រេរាំជាមួយរាងកាយ និងមានចលនាយ៉ាងរស់រវើក។ គាត់បានផ្ដួចផ្ដើមការសម្ដែងមួយជាលក្ខណៈសមូហភាពក្រោមចំណងជើងថា “Common Sole” ក្នុងឆ្នាំ ២០១២ ហើយបច្ចុប្បន្ននេះដែរ គាត់គឺជាគ្រូបង្រៀននៅ Lycée Français René Descartes (អក្សរសាស្រ្ដបារាំង និងល្ខោន)។


