BEFORE L'ENSEMBLE

Before anything else, there was a will to create.

That will take shape in the Acting Art Academy, created to train actors.

A training program wasn’t enough, so we created The Last Stage on which we could perform.

Then the stage brought other artists into the movement, and so we continued the blaze with the Golden (r)Age Performing Arts Festival.

Behind this organic growth lies an organic association of wills. In the beginning, there was no designated technician, handler, so

und, light, translator. Only a will to do. And it is by doing that we have become.

We are strong because everyone has held a camera, installed a light, pushed a button for live subtitles, translated a script, and proposed something to sustain this electric artistic movement in unison.

មុនពេលអ្វីៗចេញជារូបរាង គឺតែងតែមានឆន្ទៈក្នុងការបង្កើត។

ឆន្ទៈនោះក៏បង្កើតបានជា សាលាសិល្បៈសម្ដែង (The Acting Art Academy) ដើម្បីបណ្ដុះបណ្ដាលតួសម្ដែង។

ប៉ុន្តែ មានតែកម្មវិធីបណ្ដុះបណ្ដាលតួសម្ដែងមួយមុខមិនគ្រប់គ្រាន់ទេ ហេតុនេះហើយទើបយើងបង្កើតឆាកសម្ដែង The Last Stage (ឆាកចុងក្រោយ) ជាកន្លែងដែលសិល្បករម្នាក់ៗអាចឡើងបង្ហាញសមត្ថភាពបាន។

ឆាកទាំងនោះក៏បានប្រមូលផ្ដុំនូវសិល្បករជាច្រើនឱ្យចូលរួមចំណែកក្នុងរលកច្នៃប្រតិដ្ឋមួយនេះ ហើយយើងក៏អាចបន្តចែករំលែកបានតាមរយៈ មហោស្រពសិល្បៈទស្សនីយភាព Golden (r)Age (Golden (r)Age Performing Arts Festival)។

នៅពីក្រោយការលូតលាស់ទាំងនេះ គឺតែងតែមានឆន្ទៈ និងការតាំងចិត្តរបស់សមាជិកទាំងអស់ក្នុងក្រុម។ ដំបូងឡើយ ពួកយើងមិនមានការតែងតាំងតួនាទីនៃអ្នកបច្ចេកទេស អ្នកចាត់ចែង អ្នកជំនាញខាងសំឡេង អ្នកជំនាញខាងភ្លើង ឬក៏អ្នកបកប្រែនោះឡើយ។ គឺមានតែឆន្ទៈ និងចិត្តមោះមុតក្នុងការចូលរួមធ្វើតែប៉ុណ្ណោះ។ ហើយដោយសារតែការធ្វើទាំងអស់នេះហើយ ទើបមានផ្លែផ្កា។

យើងអាចរឹងមាំបាន ព្រោះគ្រប់គ្នាសុទ្ធតែបានរួមចំណែកកាន់កាមេរ៉ា ដំឡើងភ្លើង ចុចប៊ូតុងអក្សររត់ផ្ទាល់ បកប្រែប៉ារ៉ូល ជួសជុលអគារ លាបថ្នាំជញ្ជាំង ព្រមទាំងផ្ដួចផ្ដើមស្នើនូវដំណោះស្រាយ ឬវិធីសាស្រ្ដផ្សេងៗ ដើម្បីជួយទ្រទ្រង់ចលនាសិល្បៈដែលយើងបានបង្កើតទាំងប៉ុន្មាននេះឱ្យយូរអង្វែង។

L'ENSEMBLE

L’ENSEMBLE is a theater troupe made up of five Khmer actresses and four Khmer actors, all trained at the Acting Art Academy. Between September 2026 and January 2027, they will bring to life the characters in several productions by The Last Stage: The Cambodian Dream, Marlon, Heritages, 3 Tales, A Part of Us, and Miss Julie.

 

Alongside its three founding members, L’ENSEMBLE shares responsibility for managing The Last Stage’s three venues: The Last Stage Riverside, The Last Stage Factory and The Last Stage Aquation Theatre.

ENSEMBLE គឺជាសមាគមតួសម្ដែងដែលត្រូវបានបង្កើតឡើង រួមមានអ្នកសម្ដែងស្រីចំនួន ៥ នាក់ និងអ្នកសម្ដែងប្រុសចំនួន ៤ នាក់ ហើយពួកគេបានទទួលការហ្វឹកហាត់ពីសាលាសិល្បៈសម្ដែង។ នៅចន្លោះខែកញ្ញា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧ អ្នកសម្ដែងទាំងប៉ុន្មានរូបនេះនឹងបំផុសជីវិតតួអង្គរបស់ពួកគេតាមរយៈការសម្ដែងដែលផលិតដោយ The Last Stage រួមមាន សុបិនខ្មែរ ម៉ាឡុន បេតិកភណ្ឌ ព្រេងនិទានទាំងបី ផ្នែកមួយនៃយើង និងនាងជូលី។

 

ស្របគ្នាជាមួយនឹងស្ថាបនិកទាំងបីរូបផងដែរ ENSEMBLE នឹងចូលរួមចែករំលែកការទទួលខុសត្រូវដើម្បីគ្រប់គ្រងរោងមហោស្រពរបស់យើងទាំងបីសាខា រួមមាន The Last Stage Riverside, The Last Stage Factory និង The Last Stage Aquation Theatre។

People

KARIM BELKACEM SAADI

Co-founder and Executive Director

ARMELLE DESPEYROUX

Co-founder - Coordinator of the ENSEMBLE

NIYALIC KHUN

Co-founder - Coordinator of ENSEMBLE

BOREY TEP

ENSEMBLE Actress - Coordinator

RATANA CHENG

ENSEMBLE Actor - Communications Coordinator

CHANBOTH NAM

ENSEMBLE Actor - Graphic Designer

CHILISAR HUN

ENSEMBLE Actress

KUYCHAY CHOU

ENSEMBLE Actor - Stage Manager

LYER VON

ENSEMBLE Actress

SOPHEANITH THONG

ENSEMBLE Actress

VANNHENG KIM

ENSEMBLE Actor

VINICH VIRAK

ENSEMBLE Actress