VINICH VIRAK
Ensemble Actress
Vinich Virak is a Khmer actress, writer, and director from Phnom Penh. She started her journey in filmmaking with an acting debut in Viplas/Rachana 2018 which earned ‘Best Actress’ Award in National Film Festival 2019. She joined the Acting Art Academy in 2022. In 2025, she wrote and directed Sorya. The short film was the result of winning the Jury Prize at Karre Mouy, a producer workshop in Cambodia, and received post-production grant from PURIN Short Film Camp 2024 in Bangkok. In 2024, she adapted and directed the Greek tragedy Medea, a contemporary play about feminism in Khmer that premiered during the Golden (r)Age Performing Arts Festival Year 0.
Performances
- Medea (2024) – writer, director, actress
- Tape (2025), directed by John MacLaren
- I Have Chaos On The Edge of My Lips (2025), directed by Eleonore Sok
- Finding Myself (In Mirages) (2026), directed by Frédéric Fisbach
Films
- Viplas/Rachana (2018), directed by Chanvisal Sang (Best Actress Award at Cambodia National Film Festival 2019)
- One Fishy Night (short film, 2024) – director
- Sorya (short film) – director
- Rest in Pieces (short film, 2026), directed by Sophea Kim
Awards
- 2018 Lead Actress for Viplas/Rachana by Sang Chanvisal (Best Actress Award at Cambodia National Film Festival 2019)
- 2024 Winner of Women of The Future Southeast Asia 2024 in Media and Communications
- 2024 Amatak Award for New Creation Initiative Grant from Cambodian Living Arts
វីរៈ វិនិច ជាអ្នកសម្ដែង អ្នកនិពន្ធ និងអ្នកដឹកនាំរឿងជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ។ គាត់បានចាប់ផ្ដើមអាជីពរបស់គាត់ក្នុងវិស័យភាពយន្តជាមួយនឹងការសម្ដែងលើកដំបូងក្នុងខ្សែភាពយន្តរឿង វិបល្លាស/រចនា ក្នុងឆ្នាំ២០១៨ ហើយតាមរយៈភាពយន្តនេះដែរ គាត់បានឈ្នះពានរង្វាន់ “តារាសម្ដែងស្រីល្អបំផុត” ក្នុងមហោស្រពភាពយន្តជាតិ ឆ្នាំ២០១៩។ គាត់បានចូលសាលាសិល្បៈសម្ដែងក្នុងឆ្នាំ២០២២។ កាលពីឆ្នាំ២០២៥ គាត់បាននិពន្ធ និងដឹកនាំរឿង សុរិយា។ ភាពយន្តខ្លីនេះជាសមិទ្ធផលដែលបានមកពីរង្វាន់ Jury Prize នៅសិក្ខាសាលា ការ៉េមួយ ដែលជាសិក្ខាសាលាពាក់ព័ន្ធនឹងអ្នកផលិតភាពយន្តនៅកម្ពុជា ហើយក្រោយមក ភាពយន្តនេះក៏ទទួលបានជំនួយថវិកាសម្រាប់ដំណាក់កាលកាត់តពី PURIN Short Film Camp ឆ្នាំ២០២៤ នៅទីក្រុងបាងកក។ ឆ្នាំ២០២៤ គាត់បានកែសម្រួល និងដឹកនាំល្ខោនរបស់ក្រិក គឺ មេឌា (Medea) ដែលជាល្ខោនសហសម័យឆ្លុះបញ្ចាំងពីជីវិតស្ត្រីខ្មែរ ហើយត្រូវបានបង្ហាញជាលើកដំបូងក្នុងមហោស្រពសិល្បៈទស្សនីយភាព Golden (r)Age ឆ្នាំសូន្យ។
ទស្សនីយភាព
- មេឌា (2024) – អ្នកនិពន្ធ, អ្នកដឹកនាំ, តួសម្ដែង
- កាស្សែត (2025) ដឹកនាំដោយ John MacLaren
- ព្រលឹងចុងបបូរមាត់ (2025) ដឹកនាំដោយ Eleonore Sok
- ស្វែងរកខ្លួនឯង (ក្នុងស្រមោលបំភ័ន្ដ) (2026) ដឹកនាំដោយ Frédéric Fisbach
ភាពយន្ត
- Viplas/Rachana (2018) ដឹកនាំដោយ Chanvisal Sang (ពានរង្វាន់ “តារាសម្ដែងស្រីល្អបំផុត” ក្នុងមហោស្រពភាពយន្តជាតិ ឆ្នាំ២០១៩)
- One Fishy Night (ភាពយន្តខ្លី 2024) – ជាអ្នកដឹកនាំ
- Sorya (ភាពយន្តខ្លី) – ជាអ្នកដឹកនាំ
- Rest in Pieces (ភាពយន្តខ្លី 2026) ដឹកនាំដោយ Sophea Kim
ពានរង្វាន់
- ២០១៨ ជាតួឯកស្រីក្នុងរឿង Viplas/Rachana ដឹកនាំដោយ Sang Chanvisal (ពានរង្វាន់ “តារាសម្ដែងស្រីល្អបំផុត” ក្នុងមហោស្រពភាពយន្តជាតិ ឆ្នាំ២០១៩)
- ២០២៤ ជាជ័យលាភី Women of The Future Southeast Asia ឆ្នាំ២០២៤ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
- ២០២៤ ជាជ័យលាភីអមតៈសម្រាប់មូលនិធិដំឡើងស្នាដៃថ្មី ពីអង្គការសិល្បៈខ្មែរអមតៈ


