The creation of The Golden (r)Age Festival is a cornerstone in the development of the cultural and artistic offer that we wish to present, offering the opportunity to artists to put their skills into practice by confronting multiple aspects (artistic, organization, logistic, etc.) that a professional festival requires. Therefore, this represents a concrete purpose for the group: to unveil their works to a wider audience.
In March 2025, the first edition is marked “year 0” because it is initially about putting in place solid foundations for this festival that we co-organized with the IFC and Factory Phnom Penh.
In June 2026, the second edition is marked “year 1”. It’s the year that we expand the organization including the IFC, Factory Phnom Penh, Aquation Phnom Penh, F3, Chenla Theatre, and more. We also welcomed for the first time the presence of art festival organizers from around the world, as well as diverse artists, making the festival truly international.
ពួកយើងបង្កើតមហោស្រពសិល្បៈទស្សនីយភាព Golden (r)Age នេះឡើង ដើម្បីធ្វើជាចំណុចតភ្ជាប់នៃការអភិវឌ្ឍសកម្មភាពសិល្បៈ និងវប្បធម៌របស់សិល្បករវ័យក្មេង រួចបង្ហាញវាទៅកាន់ទស្សនិកជន។ នេះគឺជាការពង្រីកឱកាសរបស់ពួកគេដើម្បីអនុវត្តជំនាញរបស់ខ្លួនដោយប្រឈមមុខនឹងកត្តាជាច្រើនរួមមាន គំនិតច្នៃប្រតិដ្ឋសិល្បៈ ការរៀបចំ ភស្តុភារ ជាដើម ហើយទាំងអស់នេះគឺដូចគ្នាទៅនឹងអ្វីដែលមហោស្រពសិល្បៈធំៗត្រូវការ។ ដូច្នេះ មហោស្រពមួយនេះតំណាងឱ្យគោលបំណងច្បាស់លាស់មួយរបស់ក្រុម គឺដើម្បីបង្ហាញស្នាដៃរបស់សិល្បករទៅកាន់ទស្សនិកជនឱ្យកាន់តែទូលំទូលាយ។
ក្នុងខែមីនា ឆ្នាំ២០២៥ មហោស្រព Golden (r)Age លើកទី១ បានធ្វើឡើងក្រោមឈ្មោះថា «ឆ្នាំសូន្យ» ព្រោះយើងចង់កសាងមូលដ្ឋានគ្រឹះឱ្យរឹងមាំសិនសម្រាប់មហោស្រពមួយនេះ ហើយយើងបានសហការរៀបចំជាមួយវិទ្យាស្ថានបារាំង និង Factory Phnom Penh។
ចូលមកដល់ខែមិថុនា ឆ្នាំ២០២៦ យើងបានរៀបចំមហោស្រពនេះជាលើកទីពីរ ហើយវាគឺជាមហោស្រពដ៏ពិតប្រាកដមួយដែលយើងដាក់ឈ្មោះថា «ឆ្នាំទី១»។ ឆ្នាំនេះដែរ យើងបានរៀបចំវាឱ្យកាន់តែធំ ដោយមានការចូលរួមសហការពីវិទ្យាស្ថានបារាំង, Factory Phnom Penh, Aquation Phnom Penh, F3 សាលមហោស្រពចេនឡា និងដៃគូសហការជាច្រើនទៀត។ ជាមួយគ្នានេះដែរ យើងក៏បានស្វាគមន៍ជាលើកដំបូងនូវវត្តមានអ្នករៀបចំមហោស្រពសិល្បៈជុំវិញពិភពលោក ក៏ដូចជាសិល្បករចម្រុះ ដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈអន្តរជាតិយ៉ាងពិតប្រាកដ។


