OTA(s)

Performance

At the end of each training session, The Acting Art Academy organizes “Opening to the Audiences,” an opportunity for our actors to bring their work out of the rehearsal room and experience it in the presence of a live audience. At the same time, it offers local audiences a chance to encounter translated texts, new theatrical forms, and different artistic approaches.

 

We call it “Opening to the Audiences” because the purpose is not simply to present finished work. It is about opening up the creative process and sharing the work, research, and commitment that actors develop throughout their training.

 

The audience plays an essential role in this process. Their presence, attention, and energy create something that cannot exist in rehearsal alone. This encounter challenges the actors, strengthens their practice, and allows them to discover new dimensions of their work through the experience of performing for others.

នៅរៀងរាល់ពេលបញ្ចប់វគ្គសិក្សានីមួយៗ សាលាសិល្បៈសម្ដែងតែងតែរៀបចំ “ការសម្ដែងបើកជូនទស្សនិកជន” ជាឱកាសដែលតួសម្ដែងរបស់យើងអាចបង្ហាញសមត្ថភាពរបស់ពួកគេនៅក្រៅបន្ទប់ហាត់សម និងទទួលយកបទពិសោធសម្ដែងនៅមុខទស្សនិកជនផ្ទាល់។ ក្នុងពេលជាមួយគ្នានោះដែរ វាក៏ជាឱកាសដែលអាចឱ្យទស្សនិកជនបានជ្រាបនូវខ្លឹមសារនៃអត្ថបទដែលយើងបានបកប្រែ ទម្រង់សិល្បៈទស្សនីយភាពថ្មីៗ និងវិធីសាស្ត្រក្នុងការច្នៃប្រតិដ្ឋប្លែកៗ។

 

ពួកយើងហៅវាថាជា “ការសម្ដែងបើកជូនទស្សនិកជន” ព្រោះគោលបំណងរបស់យើងមិនមែនគ្រាន់តែដើម្បីបង្ហាញពីសមិទ្ធផលនៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកបង្ហាញនូវវិធីសាស្ត្រច្នៃប្រតិដ្ឋ ការចែករំលែកស្នាដៃ ការស្រាវជ្រាវ និងការប្ដេជ្ញាចិត្ត ដែលតួសម្ដែងម្នាក់ៗបានចាប់យកក្នុងអំឡុងវគ្គសិក្សាទាំងនោះ។

 

ទស្សនិកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការនេះ។ វត្តមាន ការយកចិត្តទុកដាក់ និងថាមពលរបស់ពួកគេ បានជំរុញឥទ្ធិពលម្យ៉ាងដែលមិនអាចរកឃើញឡើយក្នុងបន្ទប់ហាត់សម។ បទពិសោធនេះបានជំរុញឱ្យតួសម្ដែងហ៊ានប្រឈមមុខ ពង្រឹងការអនុវត្ត និងអនុញ្ញាតឱ្យពួកគេស្វែងយល់ពីជ្រុងថ្មីៗនៃការងាររបស់ពួកគេ តាមរយៈបទពិសោធក្នុងការសម្ដែងឱ្យអ្នកដទៃមើល។