SHAWN THOMAS O’DOCHARTY
Photographer and Writer
Alaskan by birth, Shawn studied photography and creative writing in Santa Cruz, CA. He fell in love. Wrote poetry. Taught writing at the Valhalla Women’s Prison. Studied writing & theatre at Sarah Lawrence College outside NYC. In San Francisco, he founded the Arts Alive program at Glide Memorial, as well as worked to train actors for Cirque de Soleil. Postgraduate work in directing and design completed at the Lecoq International School of Theatre in Paris, France. He co-founded Imibala Theatre & Co. in South Africa, touring Africa with the French Ministry of Foreign Affairs through 13 countries. Partnering with the United Nations High Commission for Refugees in Bosnian refugee camps, he continued this kind of work with the National University of Rwanda, the National Theatre of Uganda, and Zip Zap Circus School in Cape Town.
Shawn មកពីរដ្ឋអាឡាស្កា បានសិក្សាផ្នែកថតរូប និងនិពន្ធច្នៃប្រតិដ្ឋនៅ Santa Cruz រដ្ឋកាលីហ្វ័រញ៉ា។ នៅទីនោះ គាត់បានលង់ស្នេហ៍ តែងកំណាព្យ និងបង្រៀនពីការសរសេរនៅឯពន្ធនាគារនារី Valhalla។ គាត់ក៏បានសិក្សាផ្នែកសរសេរ និងល្ខោន នៅឯមហាវិទ្យាល័យ Sarah Lawrence នៅឯជាយទីក្រុងញូវយ៉ក។ នៅឯសាន់ហ្វ្រាន់ស៊ីស្កូ គាត់បានបង្កើតកម្មវិធី Arts Alive នៅ Glide Memorial ក៏ដូចជាបានបណ្តុះបណ្តាលតួសម្តែងសម្រាប់ Cirque de Soleil។ ក្រោយមក គាត់ក៏បានចាប់យកជំនាញដឹកនាំរឿង និងរចនា ដោយបញ្ចប់ការសិក្សានៅឯសាលាល្ខោនអន្តរជាតិ Lecoq ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ គាត់ក៏បានចូលរួមបង្កើត Imibala Theatre & Co. នៅប្រទេសអាហ្វ្រិកខាងត្បូង ដោយធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិកជាមួយក្រសួងការបរទេសបារាំង ហើយបានឆ្លងកាត់ ១៣ ប្រទេស។ ដោយបានសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងជំរំជនភៀសខ្លួនបូស្នៀ គាត់បានបន្តការងារសិល្បៈនេះជាមួយសាកលវិទ្យាល័យជាតិរ្វ៉ាន់ដា រោងមហោស្រពជាតិអ៊ូហ្គង់ដា និងសាលាសៀក Zip Zap ក្នុងទីក្រុង Cape Town។


