VICKY LEMAIRE-DAHMANI
Director, Actress, Dancer and Playwright
Vicky LEMAIRE-DAHMANI is a French director, actress, dancer and playwright based between Osaka and Phnom Penh. Her work moves across theatre, dance and film, and has been presented in Japan, Cambodia and France. She directed stage productions such as Les corps qui tombent (French Institute of Cambodia) and the feature film Les bleus à l’âme. Her artistic research explores the body confronted with trauma, repetition and transformation, with a focus on sensory perception and embodied experience. Through movement, imbalance and physical states, she approaches the body not as representation but as a site of sensation, awareness and renewal, a practice she also develops and transmits through dance-theatre research workshops internationally.
Vicky LEMAIRE-DAHMANI ជាអ្នកដឹកនាំ អ្នកសម្ដែង អ្នករបាំ និងអ្នកនិពន្ធជនជាតិបារាំង រស់នៅរវាងទីក្រុងអូសាកា និងភ្នំពេញ។ សមិទ្ធផលការងាររបស់គាត់មានទាំងល្ខោន របាំ និងភាពយន្ដ ហើយត្រូវបានដាក់បង្ហាញនៅឯប្រទេសជប៉ុន កម្ពុជា និងបារាំង។ គាត់បានដឹកនាំស្នាដៃសិល្បៈជាច្រើនដូចជា Les corps qui tombent (វិទ្យាស្ថានបារាំងនៅភ្នំពេញ) និងភាពយន្ដខ្នាតធំ Les bleus à l’âme។ ការស្រាវជ្រាវបែបសិល្បៈរបស់គាត់ផ្ដោតសំខាន់លើការប្រឈមមុខនៃរូបរាងកាយជាមួយនឹងការប៉ះទង្គិច ការធ្វើចលនាដដែលៗ និងការផ្លាស់ប្ដូររូបរាងកាយ ស្របគ្នាទៅនឹងការផ្ដោតលើញាណ និងបទពិសោធរូបារម្មណ៍។ តាមរយៈចលនា អតុល្យភាព និងស្ថានភាពនៃរូបរាងកាយ វិធីសាស្ដ្រក្នុងការប្រើប្រាស់រាងកាយរបស់គាត់គឺមិនមែនក្នុងន័យចង់ធ្វើជាតំណាងឱ្យអ្វីម៉្យាងឡើយ តែចង់បង្ហាញពីវេទនារម្មណ៍ ស្មារតី និងការស្តារឡើងវិញ ជារបៀបដែលគាត់បានអភិវឌ្ឍ និងផ្ទេរតាមរយៈការស្រាវជ្រាវក្នុងសិក្ខាសិលាល្ខោនរបាំជាលក្ខណៈអន្តរជាតិ។


